ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសំណួរវិញ្ញាសារ ក្នុងការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញវគ្គទី៣ សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសំណួរវិញ្ញាសារ ក្នុងការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញវគ្គទី៣ សម្រាប់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំចាប់ពីថ្ងៃទី១៦ ដល់២៤ ខែមិថុនា កន្លងទៅនេះ ដែលមានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺបានបង្កើនចំណេះដឹងទាក់ទងនឹងការទទួលបានភាពអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងសេរីនានា ព្រមទាំង​នីតិវិធីក្នុងការស្នើសុំ និងអនុញ្ញាតនូវវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដើម្បីជាទុនក្នុងការបំពេញការងារ​ជាតំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស​ នាថ្ងៃអនាគត។

https://s2.moc.gov.kh/mocspace/mocspace_1750928988882.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928989694.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928990272.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928990189.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928989297.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928989217.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928989237.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928988961.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928989003.jpg