ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAFE ដើម្បីពិនិត្យ ពិភាក្សាលើការចាប់ផ្តើមដំណើរក្នុងការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា និងវឌ្ឍនភាពនៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយកែវរមៀត

២. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន រួមមាន៖ ដំណាប់ស្វាយ ទុរេន និងវត្ថុធាតុដើមរបស់កម្ពុជាសម្រាប់ផលិតជាក្រដាស និងជីកសិកម្ម

៣. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម

៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់តំណាងពាណិជ្ជកម្ម ប្រចាំព្រះរាជាណាចក្រថៃ

៦. បញ្ហាផ្សេងៗ។

---

His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired a monthly meeting of the Ministry of Commerce.

(Phnom Penh): On the morning of Thursday, 26 June 2025, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting attended by the Ministry's leaders, including the Secretary of State, Under Secretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.

The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agenda:

1. Brief report on the results of the first technical meeting with representatives of the EU-German GATE and EU-German CAPSAFE projects to review and discuss the start of the process of preparing the Cambodian pepper policy and the progress of the draft national policy on the red mango (Svay Keo Romiet).

2. Brief report on the results of participating in the event to promote Cambodian agricultural products and signing an agreement on strategic cooperation between Cambodian and Chinese companies, including mango seedlings, durians, and Cambodian raw materials for paper production and agricultural fertilizers.

3. Brief report on the working progress of the General Directorate of Trade Services.

4. Brief report on the working progress of the General Directorate of Domestic Trade.

5. Brief report on the working progress of the Commercial Attaché to the Royal Embassy of Cambodia in the Kingdom of Thailand.

6. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1751272070515.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070062.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070501.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070728.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070233.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070289.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070500.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070166.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272070669.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272071473.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272071327.jpg