(មូស្គូ, សហព័ន្ធរុស្ស៊ី) ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិរុស្ស៊ី លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងព្រឹត្តិការណ៍ពិសេសសម្រាប់ប្រមុខបេសកកម្មការទូត ដែលបានរៀបចំដោយនាយកដ្ឋានពិធីការរដ្ឋនៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការវិនិយោគនៅប្រទេសរុស្ស៊ី “។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគបរទេសនិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជា ការបង្ហាញពីឱកាសវិនិយោគនៅក្នុងប្រទេសរុស្ស៊ី លើកកម្ពស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស ការសម្របសម្រួលភាពជាដៃគូរវាងវិនិយោគិនបរទេស និងធុរកិច្ចរុស្ស៊ី និងលើកកម្ពស់បរិយាកាសវិនិយោគរួម ព្រមទាំងមានការដាក់តាំងបង្ហាញពិព័រណ៍ផងដែរ។
សូមជម្រាបជូនថា ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាតិ និងអរន្តជាតិមួយចំនួន រួមមាន៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី តំណាងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី ប្រមុខបេសកកម្មការទូតប្រចាំសហព័ន្ធរុស្ស៊ី និងវិស័យឯកជនផងដែរ។
---
(Moscow, Russia): On the morning of Wednesday, 25 June 2025, at the Russian National Center, Mr. HONG Samedy, Commercial Attaché to the Royal Embassy of Cambodia in the Russian Federation, accompanied His Excellency Pichkhun Panha, Ambassador of the Kingdom of Cambodia to the Russian Federation, to attend a special event for heads of diplomatic missions organized by the State Protocol Department of the Ministry of Foreign Affairs of the Russian Federation under the theme “Investment in Russia”.
The event was organized with the aim of attracting foreign investment and promoting economic cooperation, as well as showcasing investment opportunities in Russia, promoting the country's economic potential, facilitating partnerships between foreign investors and Russian businesses, and promoting a common investment climate, as well as featuring exhibitions.
It is worth noting that this ceremony was also attended by a number of high-ranking national and international officials, including: the Minister of Economic Development of the Russian Federation, representatives of the Ministry of Foreign Affairs of the Russian Federation, heads of diplomatic missions in the Russian Federation, and the private sector.



















