ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារជាមួយមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រៃវែង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ព្រៃវែង)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារជាមួយមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រៃវែង ដោយមានការចូលរួមពី លោកស្រី អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប, មន្ត្រីនៃនាយកដ្ឋាននាំចេញ នាំចូល, មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម , ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ,សាខា ក.ប.ប ខេត្ត និងសភាពាណិជ្ជកម្មខេត្ត នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ជាច្រើនរូប។

កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណង ដើម្បីតាមដានវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តព្រៃវែង ដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងបញ្ហាផ្សេងៗដែលពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុងខេត្តព្រៃវែង៕

https://s2.moc.gov.kh/mocspace/mocspace_1751272763869.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272763824.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272763967.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272763916.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272763930.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272763922.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272764031.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272764016.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272764034.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272764021.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272763887.jpg
https://s2.moc.gov.kh/mocspace/mocspace_1751272764011.jpg