(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២២នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀង AANZFTA តាមជំពូកមួយចំនួន រួមមាន ពាណិជ្ជកម្មទំនិញ វិនិយោគ វិធានដើមកំណើត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិធានការអនាម័យ និងភូតគាមអនាម័យ។
(Kuala Lumpur, Malaysia): On 22-25 June 2025, at Kuala Lumpur, Malaysia, His Excellency LONG Kemvichet, Director General of the General Directorate of International Trade, and the AANZFTA FJC Lead for Cambodia, led the Cambodia’s delegation to attend the 22nd Meeting of the AANZFTA-FJC and Related Meetings in order to monitor, discuss, and provide guidance on the implementation issues of some chapters of the AANZFTA, including Trade in Goods, Investment, Rules of Origin, Economic Cooperation, and Sanitary and Phytosanitary Measures.













