លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលសហព័ន្ធស្វាយចន្ទីកម្ពុជាសម្រេចបាន ទិសដៅការងារបន្ទាប់ និងគោរពស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកន្លងមក ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និតចំពោះសហព័ន្ធក្នុងការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរួមមាន ការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើបនិងម៉ាត និងសមាគមសណ្ឋាគារនិងចុងភៅ ជាដើម។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ជាពិសេស បង្កើនប្រសិទ្ធភាព និងបង្កើនទំហំនៃការកែច្នៃ ជំរុញការនាំចេញ ដោយរក្សាទីផ្សារចាស់ និងចាប់យកទីផ្សារថ្មីៗ។ ក្រសួងពាណិជ្ជកម្មនឹងបន្តគាំទ្រដល់សហព័ន្ធស្វាយចន្ទីកម្ពុជា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍ស្វាយចន្ទីកម្ពុជា។

---

(Phnom Penh): On the morning of Monday, 30 June 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the Cambodian Cashew Federation.

The purpose of the meeting was to report the progress and major achievements of the Cambodian Cashew Federation, outline future directions, and respectfully request continued cooperation with the Ministry of Commerce.

On this occasion, the President of the Cambodian Cashew Federation expressed gratitude to Her Excellency Minister for her support and close cooperation in the establishment of the Federation in 2022, the organization of the World Cashew Conference, and other collaborative efforts—including participation in local trade fairs, sales in supermarkets and marts, and engagement with hotel and chef associations, among others.

In response, Her Excellency Minister emphasized the important role of the Cambodian Cashew Federation in advancing the Cambodian cashew sector, particularly in improving processing efficiency and scale, and in promoting exports by maintaining existing markets and expanding into new ones. She affirmed that the Ministry of Commerce will continue to support the Federation and coordinate with relevant stakeholders to further develop Cambodia's cashew industry.

https://s2.moc.gov.kh/mocspace/mocspace_1751421491347.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421491442.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421491425.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421491501.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421491514.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421491551.jpg