លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានវត្តមានចូលរួមដោយឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងមន្រ្តីពាក់ព័ន្ធរបស់នាយកដ្ឋាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានវត្តមានចូលរួមដោយឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងមន្រ្តីពាក់ព័ន្ធរបស់នាយកដ្ឋាន។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីជំរុញការអនុវត្តសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅជំរុញដល់ការធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចសកល តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងការពង្រឹងទីផ្សារដែលមានស្រាប់ ជាពិសេសជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក។

- - -

(Phnom Penh): On the afternoon of Monday, 30 June 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired a meeting to review the work progress of the Department of Europe, Middle East, and Africa of the General Department of International Trade, with the attendance of Excellencies Secretaries of State, senior officials, and technical officials of the department.

The meeting was convened tofurther enhance the department’s operations, with the aim of advancing Cambodia’s integration into the global economy through market diversification and the strengthening of existing markets, particularly with key partners in Europe, the Middle East, and Africa.

https://s2.moc.gov.kh/mocspace/mocspace_1751421613030.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421613210.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421613244.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421613248.jpg