លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ Stipendium Hungaricum Program របស់រដ្ឋាភិបាលហុងគ្រី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ Stipendium Hungaricum Program របស់រដ្ឋាភិបាលហុងគ្រី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ ។

នាឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរដល់ក្រុមនិស្សិតជ័យលាភី និងផ្តល់អនុសាសន៍ចែករំលែកពីទិដ្ឋភាពជារួមនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងហុងគ្រី ក្នុងវិស័យពាណិជ្ជកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចការងារជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងសកលផងដែរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក៏បានជូនពរ និងលើកទឹកចិត្តដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ និងក្រេបយកចំណេះវិជ្ជា ជំនាញ និងបទពិសោធថ្មីៗ ព្រមទាំងបង្កើតនិងរក្សាទំនាក់ទំនងល្អជាមួយសិស្សនិស្សិត និងប្រជាជនហុងគ្រី ក៏ដូចជាជាតិសាសន៍ដទៃទៀតផងដែរ ក្នុងអំឡុងពេលសិក្សានៅប្រទេសហុងគ្រី។

---

(Phnom Penh): On the morning of Tuesday, 1 July 2025, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, highly-esteemed representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the awardees of the Stipendium Hungaricum Program of the Hungarian Government Scholarship for the 2025-2026 intake.

At this occasion, Her Excellency the Secretary of State extended her congratulations to all the awardees and shared an overview of the bilateral trade between Cambodia and Hungary and the policies of the Royal Government of Cambodia of the 7th Legislature of the National Assembly under the wise leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, including the Ministry of Commerce’s efforts towards economic diversification and regional and global trade integration.

Her Excellency the Secretary of State also conveyed her best wishes and encouraged all the awardees to study diligently, acquire new knowledge, skills, and experiences, and to actively foster meaningful relationships with fellow students and communities in Hungary, as well as with peers from other nationalities during their time in Hungary.

https://s2.moc.gov.kh/mocspace/mocspace_1751421720805.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421720786.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421720956.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421720960.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421721126.jpg
https://s2.moc.gov.kh/mocspace/mocspace_1751421720951.jpg