(ខេត្តព្រះសីហនុ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីកិច្ចសម្រួលផ្នែកភស្តុភារកម្ម និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបណ្តាប្រទេសសមាជិកតំបន់មេគង្គ-ឡានឆាង ក្នុងគោលបំណងលើកកម្ពស់ និងចែករំលែកការយល់ដឹងអំពីយន្តការ និងនីតិវិធីរបស់ប្រទេសសមាជិកនីមួយៗ ក្នុងការជំរុញនិងសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
- - -
(Preah Sihanouk): On Thursday, 26 June 2025, His Excellency PENN Sovicheat, Secretary of State of the Ministry of Commerce participated the Regional Consultation on Cross-Border Logistics and Transport Facilitation which organized by Council for the Development of Cambodia.
This Consultation has participated with representatives from relevant ministries and all member of Mekong-Lancang countries, with aim of enhancing and sharing the understanding of each member countries’ mechanisms and procedures for promoting and facilitating cross-border trade.









