ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី តាមរយៈវេទិកា ​ស្តីពី​ “ការ​​​​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគកម្ពុជា​-ចិន​(ក្វាង​ស៊ី​)”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹក​ថ្ងៃទី២២ ខែមេសា​​ ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​ ឯក​ឧត្តម​ ឡាន​ ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បាន​អញ្ជើញ​ចូល​រួម​ជាគណៈអធិបតីក្នុងវេទិកាស្តីពី “ការ​​​​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ កម្ពុជា​-ចិន​(ក្វាង​ស៊ី​)” នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម​ លោក​ជំទាវ​​​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ​​អគ្គនាយករង ប្រធាននាយកដ្ឋាន ​អនុ​ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកមុ្ម ​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា ព្រមទាំងសហគ្រាស​/ក្រុមហ៊ុនកម្ពុជា​-ចិន​ ជាច្រើនរូប។

មានមតិស្វាគមន៍​ ឯក​ឧត្តម ឡាន ធានលី​ មាន​សេចក្តី​សោមសន្សរីក​រាយ​ ដោយមានកិត្តិយស​​បាន​​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី​ និង​បានទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ក្រសួង​ពាណិជ្ជកម្ម​កំឡុងពេល​នៃ​​​ការ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ចំណង​មិត្ត​ភាព​កម្ពុជា​-ចិន​ បាន​ក្លាយ​ជាមិត្ត​ភាព​ត្បួង​ពេជ្រ​ នាឆ្នាំ​២០២៣នេះ​ គឺ​គម្រប​ខួប​ទី​៦០​ នៃ​កិច្ច​ទំនាក់​ទំនង​ការ​ទូត​ និងកិច្ច​​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​។ តាមរយៈកិច្ច​សហប្រតិបត្តិការ​កម្ពុជា​-ចិន​ ក្រោម​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់មួយ​ ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនាតែ​មួយ និង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​ បាន​ជំរុញ​ឱ្យ​កិច្ច​ការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​កសិកម្ម​កាន់​តែ​ស៊ី​ជម្រៅ​ និង​កាន់​តែ​រឹង​មាំ​បន្ថែមទៀត។ ជាក់​ស្តែង​ តំបន់ស្វយ័ត​ក្វាង​ស៊ី​ បាន​ធ្វើ​កា​រទំនាក់​ទំនងយ៉ាង​ជិត​ស្និត​ជាមួយ​កម្ពុជា​ ដែលកម្ពុជា​បាន​​អញ្ជើញ​ចូល​រួម​ពិព័រណ៍ចិន-អាស៊ាន​នៅ​ទីក្រុង​ណានីង​ជា​រៀង​រាល់​ឆ្នាំ​។ ឆ្លៀតក្នុងឱកាសនេះដែរ ឯក​ឧត្តម​ សូម​​​អញ្ជើញ​ថ្នាក់​ដឹកនាំ​កម្ពុជា ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម​ ចូល​រួម​ក្នុង​ពិព័រណ៍ចិន-​អាស៊ាន​ លើក​ទី​២០ និង​វេទិកា​ពាណិជ្ជកម្ម​ និង​វិនិយោគ​ នៅ​ទី​ក្រុង​ណានីង​ ប្រទេស​ចិន​ នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ នាពេល​ខាង​មុខនេះ​។

ថ្លែងក្នុងវេទិកាដ៏​មាន​សារៈ​សំខាន់​នេះ​ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្រ្តី បានសម្តែងការ​ស្វាគមន៍​ចំពោះ ឯក​ឧត្តម ឡាន ធានលី​ និង​​គណៈប្រតិភូតំបន់ស្វយ័តក្វាងស៊ីទាំង​អស់​​ ដែលបានអញ្ជើញ​បំពេញទស្សន​កិច្ច​​នៅ​ប្រទេស​កម្ពុជា​​។ ឯកឧត្តម​ បាន​ជម្រាប​ជូនអំពី​ការ​ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​របស់​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ក្នុ​ងការ​ចូល​រួម​ពិព័រណ៍ចិន-​អាស៊ាន ​កន្លង​​មក​ ដើម្បី​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយរវាង​កម្ពុជា-ចិន។​ ​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជាបាន​ផ្តល់ការ​លើក​ទឹក​ចិត្ត​ដល់​​ធុរជន និង​វិនិយោគិន​បរទេស​ តាមរយៈការ​អនុ​គ្រោះ​ពន្ធ​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យកាន់តែមាន​ភាព​ងាយ​ស្រួល និង​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​​។ ជាក់​ស្តែង កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ បាន​ចូល​ជា​ធរមាន​មុន​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា​ បន្ទាប់មក​គឺកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ហើយថ្មីៗនេះបានបញ្ចប់​ជាផ្លូវ​ការ​នៃ​ការ​ចរចា​កិច្ច​ព្រម​ព្រៀម​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយរវាង​កម្ពុជា​​-​អេមីរ៉ាត​អារ៉ាប់​រួម ហើយគ្រោងនឹង​​ចុះ​ហត្ថលេខា​ នា​ពេលខាង​មុខ​នេះ​​។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្រ្តី បានបន្តថា កម្ពុជាបានបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯក​ជន​កម្ពុជា​​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​១០ទីតាំង និង​គ្រោង​បើក​ចំនួន​៥​បន្ថែម​ ក្រោម​ការ​គាំ​ទ្រ​ និង​កិច្ច​សហ​ប្រតិ​បត្តិកា​រល្អ​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម បាន​បញ្ជាក់​ជូន​សហគ្រាស​-ក្រុមហ៊ុន​ចិនពី​ខេត្ត​ក្វាង​ស៊ី​ដែលអញ្ជើញ​​មក​ទស្សកិច្ច​នៅ​ព្រះ​រាជាណាចក្រកម្ពុជានា​ពេល​នេះ​​​​ សូម​ធ្វើការ​បណ្តាក់​ទុន​ និង​វិនិយោគនៅប្រទេស​​កម្ពុជា​ លើ​ការ​ផលិត​ និង​កែច្នែ​ផលិត​ផល​កសិកម្ម​​ ដែល​កម្ពុជា​មាន​ទីផ្សារ​​នាំ​ចេញ​ទៅសហភាព​​អឺរ៉ុប​ បណ្តាប្រទេស​នៅ​ក្នុង​តំបន់​ និង​លើពិភព​លោក​​។ ឯកឧត្តម សង្ឃឹមថា​ការ​ចូល​រួម​ពិព័រណ៍​​ចិន-អាស៊ាន និង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​ នាខែ​កញ្ញា នៅទីក្រុងណាននីង ប្រទេស​ចិន​ នឹង​ជួយជំរុញ​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាង​ប្រទេស​ទាំង​ពី​របន្ថែមមួយកម្រិតទៀត។​

ក្នុង​វេទិកា​នេះដែរ​ ក៏​មាន​​ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោងអជីវកម្មរវាង​ក្រុមហ៊ុន​កម្ពុជា​-ចិន ចំនួន​១១ ទាក់​ទង​នឹងកិច្ច​សហប្រតិបត្តិការ​លើការ​ជំរុញ​​​វិស័យដាំដុះ និងកែច្នៃផលិតផល​កសិកម្មផងដែរ​​៕

https://s2.moc.gov.kh/mocspace/mocspace_1682671232356.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232473.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232836.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232947.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232574.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232670.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232840.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232909.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232663.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232831.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232827.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232771.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233024.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233031.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233218.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233080.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233153.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233097.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233069.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232906.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232892.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232882.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232970.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233073.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233077.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232959.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671232863.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233145.jpg
https://s2.moc.gov.kh/mocspace/mocspace_1682671233004.jpg