ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលបានទទួលមរណភាពដោយជរាពាធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៥៥នាទី ក្នុងជន្មាយុ៨៦ឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទាំងអស់បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ដែលនេះជាការបាត់បង់នូវ ម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូន កូនប្រសារ ចៅ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អនៃម្តាយបង្កើត ម្តាយក្មេក និងជីដូនទាំងឡាយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

https://s2.moc.gov.kh/mocspace/mocspace_1683602191452.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191663.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191642.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191831.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191812.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191904.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191951.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191739.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191972.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191755.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602191804.jpg
https://s2.moc.gov.kh/mocspace/mocspace_1683602192017.jpg