ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង ដើម្បីពិភាក្សាលើការជំរុញការនាំចេញម្រេចកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចពិភាក្សាអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការជំរុញការនាំចេញម្រេចកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានជម្រាបជូនអង្គប្រជុំអំពីសាវតា និងគោលបំណងសំខាន់ៗនៃកិច្ចប្រជុំ ដើម្បីជំរុញ និងសម្រួលការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកផងដែរថា ម្រេចជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលមានសក្តានុពល និងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា វិស័យនេះពិតជាមានសារៈសំខាន់ដែលទាមទារឱ្យមានការចូលរួមសហការ និងជំរុញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាតួអង្គដ៏សំខាន់។

ជាកិច្ចបន្ទាប់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅនៃវិស័យម្រេចកម្ពុជា និងវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន ដូចជា ការជំរុញការអនុវត្តកសិកម្មល្អ (GAP) ដែលមានប្រព័ន្ធអនុវត្តច្បាស់លាស់និងអាចជឿទុកចិត្តបាន រួមបញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យនិងតាមដាន ជាដើម។

ជាកិច្ចបញ្ចប់ អង្គប្រជុំបានអបអរសាទរចំពោះសមិទ្ធផលដែលក្រសួងទាំងពីរសម្រេចបាន និងបានឯកភាពលើផែនការការងារបន្ត ក៏ដូចជាការបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍដំណាំម្រេចកម្ពុជា និងដំណាំសក្តានុពលផ្សេងៗបន្ថែមទៀត៕

https://s2.moc.gov.kh/mocspace/mocspace_1683605814495.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814776.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814521.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814627.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814499.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814487.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814590.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814518.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814478.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814502.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814505.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814693.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814767.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814608.jpg
https://s2.moc.gov.kh/mocspace/mocspace_1683605814757.jpg