ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលកិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានចក្ខុវិស័យ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។

លើសពីនេះ សេចក្ដីព្រាងគោលនយោបាយនេះ មានគោលបំណង អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុរស់រវើក តាមរយៈការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ និងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្រកទទួលសេវាហិរញ្ញវត្ថុ, ភាពជឿទុកចិត្ត និងគុណភាពជីវិតរបស់អ្នកប្រើប្រាស់ ក្នុងយុគសម័យឌីជីថល៕

https://s2.moc.gov.kh/mocspace/mocspace_1687311789096.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789113.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789208.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789326.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789541.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789226.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788943.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788776.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789036.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788970.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789188.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788780.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789231.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789045.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788799.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789452.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788994.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311788833.jpg
https://s2.moc.gov.kh/mocspace/mocspace_1687311789235.jpg