ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់ វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ដែលមានសមាសភាពចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករងជំរុញពាណិជ្ជកម្ម មន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រាជ រ៉ា បានមានមតិស្វាគមន៍ និងលើកឡើងពីសារបាននិងវឌ្ឍនភាពនៃការរៀបចំការចុះបញ្ជីម៉ាក និងសមាគម សម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។

ជាកិច្ចបន្ទាប់ តំណាងនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន បានសង្ខេបជូនអំពីវឌ្ឍនភាព និងនីតិវិធីនៃការចុះបញ្ជីម៉ាក និងការចុះបញ្ជីសមាគមសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា បន្ទាប់មកអង្គប្រជុំបានឯកភាពនឹងសហការលើការងាររៀបចំឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីត្រៀមចុះបញ្ជីសមាគម និងម៉ាកសមូហភាព សម្រាប់វិស័យ“ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល” ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានឯកភាពលើទិសដៅការងារបន្ត ក៏ដូចជាការត្រៀមរៀបចំមហាសន្និបាតដើម្បីប្រកាសបទបញ្ជារួមម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុងសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅអំឡុងខែសីហា ឆ្នាំ២០២៣ ផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1689046317497.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317238.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046316835.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317153.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317410.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317593.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317389.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317135.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317371.jpg
https://s2.moc.gov.kh/mocspace/mocspace_1689046317314.jpg