ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ដែលទើបត្រូវបានត្រាស់បង្គាប់តែងតាំង ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅសាលអង្គរវត្ត នៃទីស្ដីការក្រសួងពាណិជ្ជកម្ម។