(រដ្ឋធានីហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Gan Kim Yong រដ្ឋរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ឯកឧត្តម Ekachat Seetavorarat តំណាងរដ្ឋមន្ត្រីសហគមន៍សេដ្ឋកិច្ចអាស៊ានថៃឡង់ដ៏ ឯកឧត្តម Alfredo E. Pascual រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងឯកឧត្តមបណ្ឌិត Jerry Sambuaga អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងអំទ្បុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ក្នុងឱកាសនោះ ឯកឧត្តមទាំងបួនបានថ្លែងអបអរសាទរជូនចំពោះលោកជំទាវរដ្ឋមន្ត្រី និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕