(ក្រសួងពាណិជ្ជកម្ម) នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសមជាមួយលោក Frew Behabtu នាយកប្រចាំប្រទេសមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅអាស៊ីប៉ាស៊ីហ្វីក (International Fund for Agricultural Development)។ នៅក្នុងជំនួបនេះដែរ លោកជំទាវរដ្ឋមន្ត្រី និងលោក Frew Behabtu បានពិភាក្សា ផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនិងភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក និងបានប្តេជ្ញាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលខាងមុខ។
(Ministry of Commerce): Her Excellency CHAM Nimul, Minister of Commerce, held a courtesy call with Mr. Frew Behabtu, Country Director, Asia and Pacific Division, International Fund for Agricultural Development (IFAD).
---
On the morning of 12 September 2023, Her Excellency CHAM Nimul, Minister of Commerce, held a courtesy call with Mr. Frew Behabtu, Country Director, Asia and Pacific Division, International Fund for Agricultural Development (IFAD). During this meeting, Her Excellency Minister and Mr. Frew Behabtu discussed and exchanged views on the work in progress, cooperation achievements and committed to discussing the possibilities to expand and upgrade cooperation further.