ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារនាំចេញនាំចូល និងការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសំណេះសំណាល និងណែនាំឱ្យរៀបចំរបាយការណ៍ស្ដីពីសមិទ្ធផលការងារ ស្ថានភាពទូទៅនៅក្នុងតំបន់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មន្រ្តីនាយកដ្ឋាននាំចេញនាំចូល និងគ្រប់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសកម្ពុជាជាច្រើនរូប។

https://s2.moc.gov.kh/mocspace/mocspace_1695112004122.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112019537.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112039308.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112039061.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112039331.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112039241.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112039350.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112056310.jpg
https://s2.moc.gov.kh/mocspace/mocspace_1695112056649.jpg