ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផ្លូវលើធនធានពន្ធុ (Genetic Resource) ចំណេះដឹងប្រពៃណី (Traditional Knowledge) និងវិញ្ញតិ្តវប្បធម៌ប្រពៃណី (Traditional Cultural Expression) របស់កម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្រ្តបង្ហាញផ្លូវលើធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញតិ្តវប្បធម៌ប្រពៃណី (GRTKTCE) របស់កម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោកស្រី កានូ នីគី លេខាទី១ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកស្រីបណ្ឌិត ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង របស់អង្គភាពអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (RT4D) ប្រចាំប្រទេសកម្ពុជា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល លោក លោកស្រីប្រធាន និងតំណាងនាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ តំណាងអង្គការ FAO លោក លោកស្រីប្រធានសមាគមអន្តរវិជ្ជាជីវៈ (GI) និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បី៖

• ពិនិត្យ និងវិភាគលទ្ធផលស្រាវជ្រាវផ្នែកច្បាប់ និងគោលនយោបាយ

• ចែករំលែកបទពិសោធន៍ក្នុងតំបន់

• កំណត់អាទិភាពសម្រាប់ផែនទីយុទ្ធសាស្ត្រផ្នែក GRTKTCE ដើម្បីអនុវត្តសកម្មភាពបន្ត។

https://s2.moc.gov.kh/mocspace/mocspace_1750929111752.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929111786.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929111781.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929111796.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929112246.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929111588.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929111756.jpg
https://s2.moc.gov.kh/mocspace/mocspace_1750929111600.jpg