លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ប៉ៃលិន)៖ ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីក្រុមហ៊ុនផលិតចំណីសត្វ តំណាងម្ចាស់សៃឡូ/អ្នកប្រមូលទិញពោតក្រហម និងដំឡូងមីជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីលទ្ធភាព និងសមត្ថភាពប្រមូលទិញ ការផ្គត់ផ្គង់ តម្លៃ និងលក្ខខណ្ឌជាក់លាក់ មួយដែលអាចឈានទៅរកការចុះកិច្ចសន្យាលក់-ទិញជាមួយគ្នា។

https://s2.moc.gov.kh/mocspace/mocspace_1751273972426.jpg
https://s2.moc.gov.kh/mocspace/mocspace_1751273972669.jpg
https://s2.moc.gov.kh/mocspace/mocspace_1751273972655.jpg
https://s2.moc.gov.kh/mocspace/mocspace_1751273973075.jpg
https://s2.moc.gov.kh/mocspace/mocspace_1751273973052.jpg
https://s2.moc.gov.kh/mocspace/mocspace_1751273973069.jpg
https://s2.moc.gov.kh/mocspace/mocspace_1751273973097.jpg